អំពីយើង
លេខ 27DEF, ផ្លូវព្រះមុនីវង្ស
(ផ្លូវលេខ 93), 12201 ភ្នំពេញ,
ប្រទេសកម្ពុជា

ទូរស័ព្ទ:
(855) 23 998 989
(855) 23 430 937

អ៊ីមែល :
info@hengdevelopment.com
hengdevelop@yahoo.com

វេបសាយ:
www.hengdevelopment.com
អំពីយើង

ជម្រាបសួរលោកអ្នក​អាននៃ​សហសវត្សថ្មី

               នាង​ខ្ញុំ ជាអគ្គ​​នាយិកា​ក្រុម​ហ៊ុន​ហេង​អភិវឌ្ឍន៍(HENG DEVELOPMENT CO.LTD) សូម​ស្វាគមន៍​ដ៏​កក់​​ក្តៅ​បំផុតចំពោះ​ឯកឧត្តម លោក​ជំទាវ ​​​អស់​លោក​​ លោក​ស្រី និង​ដៃ​គូ​វិនិយោគ​ទាំង​អស់​ពី​គ្រប់​មជ្ឈដ្ឋាន។ក្នុង​​ពេល​ដែល​បច្ចេក​វិទ្យា​បាន​កាន់​តែ​​រីក​ចម្រើន ពេល​​នេះ​ ក្រុម​ហ៊ុន​ហេង​អភិវឌ្ឍន៍(HD) ក៏​បាន​​រៀប​ចំ​ស្ថាបនា​ឡើង​នូវ​​គេហទំព័រ​​​ដ៏​ទាន់​សម័យ​មួយ​ឡើងដែរ​។ ការ​រៀប​ចំ​នេះក្នុង​គោល​បំណង​បើក​ចំហ​ និង​បង្ហាញ​​ជា​សាធារណៈ​​អំពី​ក្រុម​ហ៊ុនយើង​ខ្ញុំបន្ទាប់​ពី​បាន​​ចាប់​កំណើត​ជា​ផ្លូវ​ការ​ឡើង​ក្នុង​ខែ​មិថុនា ឆ្នាំ​១៩៩៤។ការ​កើត​ឡើង​នៅ​គ្រា​នោះ គឺ​​មាន​ការិយាល័យ​ទី​១ ស្ថិត​​នៅ​ក្នុង​​ក្រុង​តាខ្មៅខេត្ត​កណ្តាល។ ចំណែក​​ការិយាល័យ​ទី២ គឺ​ស្ថិត​នៅ​​មហា​វិថី​ព្រះ​​មុនីវង្ស​រាជ​ធានី​ភ្នំពេញ។ ជា​បន្ត​បន្ទាប់​មក ការ​រីក​ចម្រើន​ និង​អភិវឌ្ឍ​ន៍លើ​គ្រប់​វិស័យ​ក៏​បានកើត​មាន​គួរ​ឱ្យ​កត់​សម្គាល់។ ជា​ពិសេស គឺ​​ការ​វិនិយោគ​លើ​ផ្នែក​សិកម្មឧស្សាហ៍កម្ម គ្រឿង​ចក្រ សំណង់ រោង​ចក្រសហគ្រាស សាលា​រៀន កាសែត វិទ្យុនិង​ទស្សនាវដ្តីជាដើម។ ថ្មី​ៗ​ចុង​ក្រោយនេះក្រុម​ហ៊ុន​ហេង​អភិវឌ្ឍ​ន៍​បាន​សម្រេច​ផលិត​នូវ​រថយន្ត​​ធ្វើ​ដោយ​គំនិត​កូន​ខ្មែរ​ក្រោម​​ស្លាក​ “រថយន្ត​អង្គរ” ដ៏​ទំនើប។ ទន្ទឹម​នឹង​ការ​រីក​ចម្រើននិង​អភិវឌ្ឍន៍​ឥត​ឈប់​ឈរ​នេះ ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍បាន​ចាប់​ដៃ​សហការ​គ្នា​ជា​មួយ​បណ្តា​វិនិយោគិន​ជិត​ឆ្ងាយ​ ហើយ​ក៏​លេច​ចេញ​ជា​រូប​រាង​សមិទ្ធផល​ថ្មីៗ​ជា​ច្រើន​​ដូចជាភោជនីយដ្ឋាននាវាសាលារៀន​បញ្ញា​ខ្មែរ សណ្ឋាគារ​រ៉យរ៉យ សណ្ឋាគារ​នគរ​សំរឹទ្ធ រោង​ចក្រ​កាត់ដេរកសិដ្ឋាន​ចិញ្ចឹម​ជ្រូក សួន​បណ្តុះ​កូនឈើ និងមាន​​ផ្ទៃ​ដី​សម្រាប់​ជួលនិង​វិនិយោគ​ជា​ច្រើន​​​ហិកតា ស្ថិត​នៅ​ក្នុង​ខេត្ត​កពង់​ឆ្នាំ កោះ​កុង តាកែវ កំពតកណ្តាល និង​រាជ​ធានី​ភ្នំពេញ-ល-។ ជា​មួយ​នឹង​ការ​រីក​ចម្រើន​នេះក្រុម​ហ៊ុន​យើង​ខ្ញុំ ក៏បាន​ចូល​រួម​​ចំណែក​​កសាង​សមិទ្ធផល​ជូន​ជាតិ​ជា​ច្រើន​ស្ទើរ​គ្រប់​ទីកន្លែង​ដូច​ជាស្ពាន​ ថ្នល់ កុដិ សាលារៀន​ ព្រះវិហារ និង​ស្រះទឹក​ជាដើម។

ដោយ​ឡែកនៅ​ពេល​អនាគត​ដ៏​ខ្លីខាង​មុខ​នេះ ក្រុម​ហ៊ុន​ហេង​អភិវឌ្ឍន៍ មាន​ទិស​ដៅ​ដ៏​ចម្បង​ធំ​មួយដើម្បី​បង្កើត​ឱ្យ​មាន​ឡើង​នូវ​​តំបន់សេដ្ឋ​កិច្ច​ពិសេស​ លើ​ផ្ទៃ​ដី​កម្មសិទ្ធិផ្ទាល់​ខ្លួន។ក្នុង​​នោះ ក្រុម​ហ៊ុន​យើង​គ្រោង​នឹង​រៀប​ចំ​ឱ្យ​មាន​ជា​មណ្ឌល​កម្សាន្ត អគារ​ពាណិជ្ជកម្ម​ផ្សារ​ទំនើប ​សំណង់​​លំនៅ​ដ្ឋាន និង​អគារស្នាក់​នៅផងដែរ។ ក្នុង​សារ​ដ៏ខ្លីនេះនាង​ខ្ញុំ​សង្ឃឹម​ថា​លោក​ លោក​ស្រី និង​ដៃ​គូ​វិនិយោគ​​ទាំង​អស់ពិត​ជា​ទទួល​បាន​នូវ​​អ្វី​ដែល​ក្រុម​ហ៊ុន​យើង​ខ្ញុំ​មាន។ ជា​និច្ច​កាល​នាង​ខ្ញុំ​តែង​តែ​ចិញ្ចឹម​ចិត្ត​ថា ការ​រីក​ចម្រើន​របស់​ក្រុម​ហ៊ុន​យើង​ខ្ញុំ​​ក៏​ជា​ចំណែក​មួយ​នៃ​ការ​ចូល​រួម​សហការ​​គ្នា​ដ៏​ស្មោះ​របស់​​ឯក​ឧត្តម លោក​ជំទាវ ឧកញ៉ា​អស់​លោកលោក​ស្រី និង​ដៃ​គូ​វិនិយោគ​ក្នុង​នឹង​ក្រៅ​ប្រទេស​ទាំង​អស់។ ជា​ទី​បញ្ចប់ក្នុង​នាម​នាង​ខ្ញុំ​ជា​អគ្គ​​នាយិកា​ក្រុម​ហ៊ុន​ហេង​អភិវឌ្ឍន៍ (HD) សូម​គោរព​ជូន​ពរឯក​ឧត្តម លោក​ជំទាវ ​លោក​ឧកញ៉ា ​លោក​ លោក​ស្រី អ្នក​នាង​​កញ្ញា​ទាំងអស់​ជួប​ប្រទះ​តែ​សេចក្តីសុខ សេចក្តី​ចម្រើន ព្រម​ទាំង​ពុទ្ធពរ​ទាំង​៤ប្រការ គឺ អាយុវណ្ណៈ សុខៈ និង​ពលៈ កុំ​បី​ឃ្លៀង​ឃ្លាតឡើយ៕

អគ្គនាយិកាក្រុម​ហ៊ុនហេង​អភិវឌ្ឍន៍

                                                        លោក​ជំទាវ​ ឧកញ៉ា សៀង ចាន់ហេង

ការផ្តល់នូវសេវាកម្ម
យើងផ្តល់ជូនអ្នកជាមួយពិភពបៃតង
  • ឡាន​អង្គរ
  • អចលនទ្រព្យ
  • កសិដ្ឋានសត្វ
  • ភោជនីយដ្ឋាន
  • ការសាងសង់
លេខ 27DEF, ព្រះមុន្នីវង្ស (ផ្លូវលេខ 93),
12201 រាជធានីភ្នំពេញ, ប្រទេសកម្ពុជា
(855)23 998 989, (855)23 430 937
info@heng-development.com